ដំណឹងត្រូូវការជំនួយបន្ទាន់​រកា

roka2-1

ព្រឹក ថ្ងៃទី ៣ សីហា ២០១៦ ការិយាល័យកណ្តាលពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍

ប្រជុំជាមួយអ្នកផ្ទុកមេរោគអេដស៍ និងជាអ្នកស្ម័គ្រចិត្តផ្តល់ ការប្រឹក្សាដល់អ្នកផ្ទុកដទៃទៀត (CSV= Commune Support Volunteer) ។

អ្នកចូលរួមប្រជុំ 52 នាក់ មកពីស្រុកសង្កែ ឯកភ្នំ បាណន់ មោងឫស្សី សំឡូត និងក្រុង បាត់ដំបង។

គិតត្រឹមថ្ងៃទី ៣១ កក្កដានេះ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ទទួលភារកិច្ចថែរក្សា អ្នកផ្ទុកមេរោគ អេដស៍ចំនួន 2565 នាក់ ដែលក្នុងនោះមាន៖
1– ស្រ្តី 1493 នាក់
2– បុរស 1072 នាក់
កុមារចាប់ពីកើតដល់១៧ឆ្នាំ ចំនួន 328 នាក់ ជាកុមារី 159 នាក់

បញ្ហាទទួលបានពីកិច្ចប្រជុំគឺ៖
ក) កំណើននៃអ្នកដែលជោះឈាមរកឃើញមេរោគអេដស៍ថ្មីៗ គួរឲ្យព្រួយបារម្ភ

ខ) ជីវភាពអ្នកផ្ទុកមេរោគដែលក្រីក្របំផុត (តាមដែលចុះពិនិត្យ ជាក់ស្តែងក្នុងស្រុកទាំង៦) មានប្រហែលជា 85 នាក់

គ) ឃុំរកាដែលមានអ្នកផ្ទុក ដែលនៅរស់បច្ចុប្បន្ន 274នាក់ (២៩១នាក់ ស្លាប់ 17នាក់ ក្នុងពេល 18ខែ) មានការលំបាកធ្ងន់ធ្ងរ
ឃ) ចំនួនអ្នកដែលបោះបង់ការលេបថ្នាំពន្យារអាយុ ក៏កាន់តែកើន ជាពិសេសក្នុងចំណោមមនុស្សចាស់

សេចក្តីសម្រេចពីអង្គប្រជុំ
1) សំណូមពរសុំអោយ ពដអ (BFD) ជួយដោះស្រាយជាការអាសន្នចំពោះអ្នកដែលក្រីក្រទាំង 85 នាក់។ ពដអ នឹងធ្វើសេចក្តីអំពាវនាវជាបន្ទាន់ដើម្បីរកជំនួយនេះ។

2) សុំជំនួយដល់អ្នកផ្ទុកមេរោគអេដស៍ដែលបាត់បង់ជីវិត។ ពដអ សម្រេចចិត្ត ជួយ ៥ម៉ឺនរៀល ក្នុងការសម្រាលបន្ទុកបុណ្យ ដោយបានជួយដល់អ្នកស្លាប់ម្នាក់នៅក្នុងថ្ងៃនេះ នៅក្នុងឃុំតាមិម ស្រុកសង្កែុំ (ពីមុន ពដអ ជួយតែនៅក្នុងឃុំរកាទេ តែឥឡូវនៅក្នុងស្រុកទាំង ៦។ ថវិកាមិនទាន់មានទេ តែសម្រេចថាជួយ)

សូមប្រិយមិត្តទាំងអស់ មេត្តាគាំទ្រតាមកម្លាំងសទ្ធា
for help to Roka