Wisdom of Life

ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មានកម្មវិធីអាហារូបករណ៍…

student12

ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មានកម្មវិធីអាហារូបករណ៍ ពីប្រទេសបារាំង (Enfants Du Mekong) សម្រាប់សិស្សក្រីក្រ នៅតាមជនបទ។

ថ្នាក់ទី១២
ក្នុងឆ្នាំសិក្សានេះ មានសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងមធ្យមសិក្សាបត្រទុតិយភូមិ (បាក់ឌុប) ចំនួនសារុប ២៥នាក់ ក្នុងនោះ ប្រឡងជាប់បាន ១៤នាក់ ធ្លាក់ ១១នាក់ គិតជាភាគរយគឺជាប់បាន 56%
ទាំងអស់សុទ្ធតែនិទ្ទេស E៖

1- បាត់ដំបង បេក្ខជន ៥នាក់ ជាប់ ៤នាក់
2- ប៉ៃលិន បេក្ខជន ៩នាក់ ជាប់ ៤នាក់
3- សៀមរាប បេក្ខជន ៣នាក់ ជាប់ ២នាក់
4- ព្រះវិហារ បេក្ខជន ៣នាក់ ជាប់ ២នាក់
5- កំពង់ធំ បេក្ខជន ១នាក់ ធ្លាក់
6- ឧត្តរមានជ័យ បេក្ខជន ៤នាក់ ជាប់ ២នាក់

កម្មវិធីអាហារូបករណ៍ ពីមិត្តជនជាតិប្រទេសអូស្ត្រាលី សម្រាប់សិស្សស្រីក្រីក្រ នៅតាមជនបទស្រុកសង្កែ ខេត្តបាត់ដំបង មានបេក្ខនារីម្នាក់ តែប្រឡងធ្លាក់។

ថ្នាក់ទី៩
ក្នុងឆ្នាំសិក្សានេះ មានសិស្សថ្នាក់ទី៩ ដែលត្រូវប្រឡងមធ្យមសិក្សា បត្របឋមភូមិ (ឌីប្លូម) ចំនួនសារុប ៤៣នាក់ ជាប់បាន ៣៩នាក់ ធ្លាក់ ៤នាក់ គិតជាភាគរយគឺ 90,69%

1- បាត់ដំបង បេក្ខជន ១២នាក់ ជាប់ ១២នាក់
2- ប៉ៃលិន បេក្ខជន ៤នាក់ ជាប់ ៤នាក់
3- សៀមរាប បេក្ខជន ៤នាក់ ជាប់ ៤នាក់
4- ព្រះវិហារ បេក្ខជន ១២នាក់ ជាប់ ៩នាក់
5- កំពង់ធំ បេក្ខជន ២នាក់ ជាប់ ២នាក់
6- ឧត្តរមានជ័យ បេក្ខជន ៥នាក់ ជាប់ ៥នាក់

សារុប បេក្ខជន ៤៣នាក់ ជាប់បាន ៣៩នាក់ ធ្លាក់ ៤នាក់

ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ អបអរសាទរជាមួយសិស្សដែល ប្រឡងជាប់ ថ្វីត្បិតតែនិទ្ទេសមិនបានល្អក៏ដោយ និងចូលរួមសោកស្តាយចំពោះសិស្សដែលប្រឡងមិនជាប់ តែសិស្សទាំងអស់ក៏បានប្រឹងប្រែងតាមសមត្ថភាពរបស់ខ្លួន ក្នុងឋានៈជាសិស្សកូនអ្នកក្រីក្រ ដោយពេញលេញដែរ។