វគ្គបណ្តុះបណ្តាលស្តីពីការផ្តល់ប្រឹក្សាធ្វើតេស្តរកមេរោគអេដស៍និងមេរោគស្វាយ

test11

វគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់ប្រឹក្សា និងការ ធ្វើតេស្តរកមេរោគអេដស៍ និងមេរោគស្វាយ ដោយជោះឈាមលើម្រាមដៃ

យោងតាមកិច្ចព្រមព្រៀងអនុវត្តយុទ្ធសាស្រ្តថ្នាក់ជាតិ 90-90-90​ រវាង NCHAD , ម្ចាស់ជំនួយ, អង្គការអនុវត្តគំរោងដែលមានដូចជា KHANA និងអង្គការជាដៃគូរបស់ KHANA ទាំងអស់ក្នុងកិច្ចប្រជុំការពីខែកញ្ញា ២០១៤ នៅ​មន្ទីសុខាភិបាល ក្រោមការដឹកនាំដោយឯកឧត្តម្ភ មាន ជីវុន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺសើស្បែក កាមរោគ និងជំងឺអេដស៍ ដើម្បីសម្រេចឲ្យបាននូវគោលបំ​ណងយុទ្ធសាស្រ្តនេះ បានសម្រេចអនុវត្តសកម្មភាព IRIR (Identify Reach Intention Retain) ដែលមានន័យថា ស្វែងរកឲ្យឃើញករណីថ្មី ហើយចាប់ឲ្យជាប់ជំរុញឲ្យពួកគេទៅទទួលសេវាថែទាំនិងព្យាបាល និងធ្វើការត្រួតពិនិត្យកំហាប់ Viral load ឲ្យកាន់តែខ្លាំងក្លា ដើម្បីលប់បំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ និងមេរោគស្វាយ នៅក្នុងឆ្នាំ២០២០។ តាមរយៈយុទ្ធសាស្រ្តនេះ តម្រូវឲ្យមានកិច្ចសហការនិងខិតខំប្រឹងប្រែងរួមគ្នារវាងដៃគូដែលពាក់ព័ន្ធទាំងស្ថាប័នរបស់រាជរដ្ឋាភិបាល­ និងបណ្តាអង្គការមិនមែនរដ្ឋាភិបាល ដូច្នោះហើយបានជាអង្គប្រជុំបានពិភាក្សាសម្រេចថានឹងបង្កើតឲ្យមានក្រុមជើង​ឯក (Champion Group) ដែលមានសមាសភាពពីបុគ្គលិកពី VCCT និងកម្មវិធីអេដស៍ខេត្ត ពីNGO ព្រមទាំងរៀបចំឲ្យមានក្រុមផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមដោយជោះឈាមពីម្រាមដៃចល័ត ដែលក្នុងនោះគឺជាបុគ្គលិករបស់​ NGO ជាអ្នកអនុវត្តគំរោង CBCPS (Community-Based Care Prevention and Support) នេះសម្រាប់ការឆ្ពោះទៅសម្រេចយុទ្ធសាស្រ្ត 90-90-90​ នេះឲ្យបាននៅក្នុងអំឡុងឆ្នាំ២០២០។

ដោយយោងលើសេចក្តីសម្រេចនេះ ទើបនៅថ្ងៃទី៨ ដល់ ១១ ខែធ្នូ ២០១៥ អង្កការខាណាក្រោមកិច្ចគាំទ្រផ្នែកបច្ចេកទេសពី NCHAD បានរៀបចំវគ្គបណ្តុះបណ្តាលមួយដែលមានឈ្មោះថា ការផ្តល់ប្រឹក្សា និងការធ្វើតេស្តរកមេរោគអេដស៍ និងមេរោគស្វាយដោយជោះឈាមលើម្រាមដៃនេះឡើងដែលមានសមាសភាពចូលរួមពីបុគ្គលិក NGO និងលើប្រធានបទដូចខាងក្រោម៖

សមាសភាពសិក្ខាកាមៈ

-១១ នាក់ជាបុគ្គិលមកពីអង្គការពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍​ (BFD) មានៈ

លោក ប្រាក់ ជា (P.O)                             លោក ឡេង សុធា (P.C)

លោក អាន រើន (P.C)                             លោក ឡា​ លាភ (CSO)

លោក ឯម សុផល (CSO)                       អ្នកស្រី មាន សុគុណ (CSO)

លោក ទេព ព្រលៀក (CSO)                  អ្នក ស្រី សេង ស៊ីនេត (CSO)

លោក នៅ សារ៉េត (CSO)                      អ្នកស្រី អៀម ឡាត (CSO)

អ្នកស្រី ប៉ា សុខាល័យ (CSO/CMA)

- នាក់ជាបុគ្គិលមកពីអង្គការមជ្ឈមណ្ឌលសហសង្រ្គោះកម្ពុជា (SCC)

- នាក់ជាបុគ្គិលមកពីសមាគមអ្នកប្រើប្រាស់ ARV (AUA)

សមាសភាពអ្នកសម្របសម្រួលៈ

-មន្ត្រីពី NCHAD ២ នាក់

-មន្ត្រីអង្កការខាណា ៥ នាក់

ប្រធានបទៈ

-រំលឹកចំណេះដឹងមូលដ្ឋានមេរោគអេដស៏ និងជំងឺអេដស៏

-ពត៌មានបឋមស្តីពីជំងឺកាមរោគ

-មាក់ងាយ និងការរើសអើងជាមួយអ្នកជំងឺអេដស៏និងជំងឺស្វាយ

-ទិសដៅជាសកលកម្ពុជា ៣.០ ការលប់បំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ និងជំងឺស្វាយពីកំណើតនៅព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០២០

-ការណែនាំអំពីការធ្វើតេស្តរកមេរោគអដស៍ និងមេរោគស្វាយ ដោយជោះឈាមពីម្រាមដៃ

-មូលដ្ឋានគ្រឹះនៃការផ្តល់ប្រឹក្សា (ការផ្តល់ប្រឹក្សាមុនធ្វើតេស្ត និងក្រោយធ្វើតេស្ត ដោយមានការដើរតួអនុវត្ត)

-ការទស្សនាវីឌីអូណែនាំអំពីការធ្វើតេស្តរកមេរោគអដស៍ និងមេរោគស្វាយ ដោយជោះឈាមពីម្រាមដៃ

-ការអនុវត្តការធ្វើតេស្តរកមេរោគអេដស៏ និងមេរោគស្វាយ ដោយជោះឈាមពីម្រាមដៃ និងការពិនិត្យគុណភាព

-ការតាមដាន ការគត់ត្រា​ និងការធ្វើរបាយការណ៍បណ្តាញទំនាក់ទំនង

-អនុវត្តទាំងស្រុងនូវការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម (ដោយបំបែកជាក្រុម)

ពេលវេលានិងទីកន្លែងៈ

ពីថ្ងៃទី៨ ដល់ ១១ ខែធ្នូ ២០១៥ នៅភោជនីយដ្ឋានអង្ករម៉ុងឌីយ៉ាល ក្រុងសៀម រាប

សកម្មភាពៈ

ក្រោយពិធីបើក វគ្គបណ្តុះបណ្តាលបានចាប់ផ្តើមតាមកម្មវិធី និងប្រធានបទក្នុងរយៈពេល​បួនថ្ងៃ ដោយផ្តើមឡើងតាមរយៈការណែនាំឲ្យស្គាល់គ្នា និងការធ្វើ Pre-Test វាស់ស្ទង់កំរិតយល់ដឹងរបស់សិក្ខាកាមមុនវគ្គ ហើយបន្តបន្ទាប់មកគឺជាការសម្របសម្រួលលើប្រធានបទនី​មួយ​ៗ ដោយវេជ្ជបណ្ឌិតៗដែលមានជំនាញរហូត​ដល់ថ្ងៃបញ្ចប់។ ក្នុងនោះមានការរំលឹកឡើងវិញនូវមេរៀននិងប្រធានបទចាស់ៗ ដែលសិក្ខាកាមធ្លាប់បានទទួលការបណ្តុះបណ្តាលរួចហើយ​​មួយចំនួន និងមានប្រធានបទថ្មីស្រឡាង ដូចជាការធ្វើតេស្តរកមេរោគអេដស៍ និងមេរោគស្វាយ ដោយជោះឈាមលើម្រាមដៃ ដោយមានការផ្តល់ប្រឹក្សាដែលពីមុនមកសិក្ខាកាម ជាបុគ្ឡលិក NGO មិនត្រូវបានអនុញ្ញាតិឲ្យអនុវត្តសកម្មភាពនេះ តែឥឡូវក៏ត្រូវបានបង្រៀន និងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងអនុញ្ញតឲ្យអនុវត្តនៅតាមសហគមន៍ដោយផ្ទាល់ ចំពោះអ្នកដែលមានបំណងធ្វើតេស្តឈាមរកមេរោគអេដស៍ និងស្វាយដោយជោះឈាមលើម្រាមដៃជំនួសបុគ្កលិកមណ្ឌលសុខភាពបានចំពោះអ្នកដែលមិនចង់ ឬមិនមានលទ្ធភាមធ្វើតេស្តនៅមណ្ឌលសុខភាព។ ក្នុងវគ្គនេះមានការអនុវត្តការធ្វើតេស្តឈាម ដោយធ្វើទៅលើសិក្ខាកាមផ្ទាល់ម្តងម្នាក់ៗ ដែលជាឱកាសដល់ពួកគេបានអនុវត្តចំណោះដឹងដែលបានរៀនផង និងជាឱកាសបានពិនិត្យឈាមរបស់គេបញ្ជាក់ថាមាន ឬគ្មានមេរោគអេដស៍ និងមេរោគស្វាយ តាមរបៀបលាក់ការសម្ងត់ដូចការធ្វើតេស្តទៅលើអ្នកសង្ស័យដែលជាក្រុមគោដៅផងដែរ។

ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ បុគ្គលិកពដអចំនួន ១១នាក់ ទទួលបានចំណោះដឹងក្នុងការផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ និងមេរោគស្វាយ ដោយជោះឈាមពីម្រាមដៃ អាចធ្វើតេស្តដោយមិនបាច់បុគ្គលិកមណ្ឌលសុខភាពបាន ហើយនិងត្រូវបានផ្តល់សិទ្ធិក្នុងការធ្វើតេស្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលនឹងចាប់អនុវត្តតាមផែនការដែលនឹងត្រូវរៀបចំ និងដាក់ស្នើទៅ NCHAD តាមរយៈអង្គការខាណា ចាប់ពីដើមខែមករា ២០១៦ខាងមុខនវទៅ។ ជាមួយគ្នានេះដែរ យើងនឹងរៀបចំក្រុមរុករកករណីថ្មីតាមរយៈការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ និងមេរោគស្វាយ ដោយជោះឈាមពីម្រាមដៃ (Finger Prick Test) ជា៤ ក្រុម​ ដែលមានដូចខាងក្រោមៈ

-ក្រុម ១ គឺនៅមោងប្ញស្សី គាស់ក្រឡ រុក្ខគីរី មានៈ អ្នកស្រី អៀម ឡាត់ ជាអ្នកជោះ និងអ្នកស្រី សេង ស៊ីនេត ជាអ្នកផ្តល់ប្រឹក្សា

-ក្រុម ២ គឺនៅសង្កែ មានៈ លោក ឯម សុផល ជាអ្នកជោះ និងអ្នកស្រី មាន សុគុណ ជាអ្នកផ្តល់ប្រឹក្សា (និងមានជំនួយពី លោក អាន រើន)

-ក្រុម ៣ គឺនៅក្រុងបាត់ដំបង មានៈ លោក ទេព ព្រលៀក ជាអ្នកជោះ និងលោក នៅ សារ៉េត ជាអ្នកផ្តល់ប្រឹក្សា (និងមានជំនួយពី លោក អាន រើន)

-ក្រុម ៤ គឺនៅសំឡូត រតនមណ្ឌល បាណន់ មានៈ លោក ឡា លាភ និង លោកឡែង សុធា (អាចជោះនិងផ្តល់ប្រឹក្សាបានទាំងពីរនាក់)។

ការបញ្ជូនទៅVCCT និងបញ្ចូលទិន្នន័យសម្រាប់អ្នកធ្វើតេស្ត គឺជាការទទួលខុសត្រូវរបស់អ្នកស្រី ប៉ា សុខាល័យ (CMA) ហើយបន្ទាប់មកបញ្ជូនមក លោកប្រាក់ ជា (PO) ដើម្បី Consolidate ជារាបាយការណ៍និងបញ្ជូនទៅខាណា។

ក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំងអស់ធ្វើ Post-Test បញ្ជាក់ពីចំណេះដឹងក្រោយការបណ្តុះបណ្តាល ដែលបង្ហាញថាសិក្ខាកាមអាចយល់ដឹងបានច្រើន តែនៅមានចំណុចខ្លះទាក់ទិននិងការផ្តល់ប្រឹក្សា ដែលចាំបាច់ត្រូវតែមានវគ្គបំប៉នបន្ថែមផងដែរ។

វគ្គនេះបានបញ្ចប់នៅវេលាម៉ោង៤:០០នាទីថ្ងៃទី១១ ខែធ្នូ ២០១៥ និងបុគ្គលិកទាំងអស់បានត្រឡប់មកបាត់ដំបងវិញប្រកបដោយសុខសុវត្តិភាព៕