សិក្ខាសាលាថ្នាក់តំបន់ កំពង់ធំ

ktm01

កំពង់ធំ៖ លទ្ធផលដ៏មានប្រសិទ្ធិភាពនិងបានសំរេចជាផ្លែផ្កាគួរជាសេចក្តីសោមនសរីករាយមួយ ចំពោះការលើកស្ទួយសហគមន៍កសិកម្មនៅកម្ពុជា ដែលគម្រោងនេះអនុវត្តដោយអង្គការ ពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ដោ​មូលនិធិ DGRV នៃប្រទេស​អាឡឺម៉ង់ និងក្រោម​អធិបតី​ភាព លោក អ៊ុក សារឿន ដំណាងនាយកដ្ឋានគាំទ្រសហគមន៍កសិកម្មនៃក្រសួងកសិកម្ម លោក Hardy Schneider នាយក DGRV ប្រចាំប្រទេសកម្ពុជា និងលោកធម្មបណ្ឌិត ហេង មណីចិន្ដា នាយកអង្គការ ពុទ្ធសាសនា​ដើម្បីអភិវឌ្ឍន៍​។ សិក្ខាសាលាថ្នាក់តំបន់នេះមានការចូលរួមពីតំណាងមន្ទីរកសិកម្មទាំង៤ខេត្ត ដូចជាខេត្ត​កំពង់ធំ ឧត្ដរមានជ័យ ព្រះវិហារ និង​រៀមរាប និង​សិក្ខាកាម​តំណាងសហគមន៍ទាំងបួនខេត្ត។ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំ​រកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។​