សិក្ខាសាលាថ្នាក់តំបន់ ប៉ៃលិន

ប៉ៃលិន៖ ភាពរីកចំរើនដ៏គួរអោយ​មោទនភាព​និងរីករាយដ៏ក្រៃលែងរបស់សហគមន៍កសិកម្មនៅកម្ពុជា ដែលបានផ្ដល់អោយយ​ប្រជាកសិករ​មានជីវភាពល្អប្រសើរជាងមុនជាបន្តបន្ទាប់ ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​មូលនិធិ DGRV នៃប្រទេស​អាឡឺម៉ង់ តាមរយៈ​អង្គការ​ពុទ្ធសាសនា​ដើម្បីអភិវឌ្ឍន៍​អស់រយៈ​ពេលជាង​១៥ឆ្នាំ។ ក្រោម​អធិបតី​ភាព​លោក អ៊ុក សារឿន តំណាង​នាយក​ដ្ឋាន​ក្រសួងកសិកម្ម លោក Hardy Scheider ប្រធានអង្គការ DGRV ប្រចាំនៅកម្ពុជា លោក​ធម្មបណ្ឌិត ហេង មណីចិន្ដា​នាយកអង្គការ​ពុទ្ធសាសនា​ដើម្បីអភិវឌ្ឍន៍ និងតំណាងមន្ទីរកសិកម្មមកពី​បណ្ដា​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និងខេត្ត​ប៉ៃលិន រួមនិងតំណាងសហគមន៍ចំនួន៦០នាក់។ ថ្ងៃសុក្រ ១២រោច ខែ​មិគសិរ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧​។​