ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ ៣០ ឆ្នាំ ដើម្បីវឌ្ឍនភាពកម្ពុជា ១៩៩០ – ២០២០

ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ ៣០ ឆ្នាំ ដើម្បីវឌ្ឍនភាពកម្ពុជា ១៩៩០​ – ២០២០ ថ្ងៃអង្គារ ០៨កើត ខែ ពិសាខ ឆ្នាំមមែ ព.ស ២៥៣៣ ត្រូវនឹង ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ១៩៩០ ជាថ្ងៃដែល ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (ពដអ) បានចាប់បដិសន្ធិឡើងនៅក្នុងឋានៈជាអង្គការមិនមែនរដ្ឋាភិបាល ដោយព្រះភិក្ខុ ឥន្ទបញ្ញោ ហេង មណីចិន្តា រួមជាមួយនឹងព្រះភិក្ខុសង្ឃដទៃទៀតនៃវត្តប្រាសាទសិរី ដែលមានព្រះអធិបតីសង្ឃសិរីសុវណ្ណោ​ ពិន...

ការអប់រំភាពជាពលរដ្ឋប្រជាធិបតេយ្យវិជ្ជា

ថ្ងៃទី 15 ខែមករា ឆហនាំ2020 អង្កការពុទ្ធសាសនាដើម្បីអភិវឌ្ឈន៍ សាខាខេត្ត ព្រះវិហារ បានរៀបចំវគ្គផ្សព្វផ្សាយជាស៊េរីដល់គរុសិស្សនៃសាលាគរុកោលស្យនិងវិក្រឹតការខេត្តព្រះវិហារ៥០នាក់ក្នុងនោះស្រី២៩នាក់។ ក្រោមការឩបត្ថម្ភគាំទ្រដោយ អង្គការ ខុនរ៉ាដអេឌិនណៅអ៊ែ អាឡឺម៉ង់ Konrad Adenauer Stiftung (KAS)ប្រធានបទ:១.ប្រវត្តិ និងសកម្មភាពរបស់អង្គការ ពដអ២ុ.សេចក្តីណែនាំ អំពីការអប់រំភាពជាពលរដ្ឋប្រជាធិបតេយ្យវិជ្ជាបទបង្ហាញដោយ:១. លោក កាយ ឌាន បុគ្គលិក ពដអ២.លោក យក់ ប៊ុនណា ចៅកូវកម្មវិធី ពដអ

ហាសន្និបាត ប្រចាំឆ្នាំ២០១៩សហគមន៍កសិកម្ម ភូមិខ្ញុំ

ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ សហគមន៍កសិកម្ម ភូមិខ្ញុំ បានរៀបចំមហាសន្និបាត ប្រចាំឆ្នាំ២០១៩ ដែលមានអ្នកចូលរួមសរុបចំនួន​ ៣៦០នាក់ ។ នៅភូមិខ្ញុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។សហការឧបត្ថម្ភដោយ សហព័ន្ធសហករណ៍រ៉ាយអៃសិន អាល្លឺម៉ង់ (DGRV) តាមរយៈអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (BFD) ។

មហាសន្និបាត ប្រចាំឆ្នាំ២០១៩ ខេត្តកំពង់ធំ

ថ្ងៃសៅរ៍ ៣រោច ខែមគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សហគមន៍កសិកម្ម អូរកន្ធរមានជ័យ បានធ្វើ មហាសន្និបាត ប្រចាំឆ្នាំ២០១៩ ដែលមានសមាជិកចូលរួម ចំនួន១៤៩នាក់ (ស្រី ៨៦នាក់) ក្រោមការឧបត្ថម្ភគាំទ្រដោយ សហព័ន្នសហករណ៍រ៉ាយហ្វៃសិនអាល្លឺម៉ង់ (DGRV) តាមរយៈអង្គការពុទ្ធសាសនាដ់ម្បីអភិវឌ្ឍន៍ (BFD) ។

មហាសន្និបាត ប្រចាំឆ្នាំ២០១៩​ សហគមន៍កសិកម្មសាមគ្គីភូមិថ្មីភ្នំខៀវ

ថ្ងៃព្រហស្បតិ៍ ១រោច ខែមគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ សហគមន៍កសិកម្មសាមគ្គីភូមិថ្មីភ្នំខៀវ បានធ្វើ មហាសន្និបាត ប្រចាំឆ្នាំ២០១៩ ដែលមានសមាជិកចូលរួម ចំនួន៩៣នាក់ (ស្រី ៥៧នាក់) ក្រោមការឧបត្ថម្ភគាំទ្រដោយ សហព័ន្នសហករណ៍រ៉ាយហ្វៃសិនអាល្លឺម៉ង់ (DGRV) តាមរយៈអង្គការពុទ្ធសាសនាដ់ម្បីអភិវឌ្ឍន៍ (BFD) ។

មហាសន្និបាតប្រចាំឆ្នាំ សហគមន៍កសិកម្ម តាស្ដាសាមគ្គី

ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី២៩ ខែវវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍កសិកម្ម តាស្ដាសាមគ្គី បានធ្វើ មហាសន្និបាតប្រចាំឆ្នាំ នៅ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ដែលរៀបចំកម្មវិធី ដោយសហគមន៍កសិកម្ម តាស្ដាសាមគ្គី សហករណ៍ ឧបត្ថម្ភដោយសហព័ន្ធសហករណ៍រាយហ្វៃសិនអាឡឺម៉ង់ (DGRV) តាមរយៈ អង្គការ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ (BFD) ។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍

ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៩ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំ និងប្រារពឡើងនៅមជ្ឈមណ្ឌលប្រយុទ្ធជំងឺកាមរោគ និងសើស្បែកខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកជំទាវ ស៊ុំ ចិន្តា អភិបារងខេត្ត និងជាប្រធានគណៈកម្មធិការ ប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងក្រុមផលិត និងការរៀបចំផែនការអាជីវកម្ម

ថ្ងៃទី ១៤-១៥ ខែតុលា ឆ្នាំ២០១៩ អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សាខាខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងក្រុមផលិត និងការរៀបចំផែនការអាជីវកម្ម ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០៩ ក្នុងស្រុកគោលដៅទាំង ០៦។ សម្រាប់វគ្គបណ្តុះបណ្តាលទទួលការឧបត្ថម្ភដោយ សហករណ៍អាឡឺម៉ង់ និង សហព័ន្ធរ៉ាយហ្វៃសិន German Cooperative and Raiffeisen Confederation / DGRV.